ខេត្តកណ្ដាល៖ អធិការនគរបាលស្រុកកៀនស្វាយ លោកវរសេនីយ៍ឯក ព្រុំ សំណាង បានឱ្យដឹង នៅថ្ងៃ ទី ១០ ខែ សីហានេះ ថា: មូលហេតុ ដែលលោកវរសេនីយ៍ទោ វង សែ អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលផែនបង្រ្កាបគ្រឿងញៀន បានធ្វើអត្តឃាតដោយចង-កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្នុងបរិវេណ នៃ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ គឺ ដោយសារតែ ជម្ងឺរ៉ាំរ៉ៃ ប្រចាំកាយ របស់គាត់។ គឺ គាត់ ដេកមិនលក់-ទើសៗ ភ្លឺ??
លោកអធិការនគរបាលស្រុក បាននិយាយថា: លោកវង សែ កើតមានជម្ងឺដេកលក់នេះ ជាច្រើនឆ្នាំមកហើយ ។ហើយ គាត់ ក៏ធ្លាប់ទាំងបានចេញទៅព្យាបាលនៅក្រៅ ដើម្បីព្យាបាលជំងឺនេះផងដែរ តែនៅតែ មិនជា។ ពោល គឺ គាត់ មិនលក់ ស្ទើរតែ ទើសៗភ្លឺ។
លោកអធិការ ក៏បាន បដិសេធ ចំពោះព័ត៌មានថា ការស្លាប់របស់លោក វង សែនេះ អាច ជាករណីឃាតកម្ម ឬ បណ្តាលមកពី សម្ពាធការងារ នៅកន្លែងធ្វើការរបស់គាត់។
សូមបញ្ជាក់ថា: លោកអធិការរង វង សែ ត្រូវមន្ត្រីរបស់គាត់ ប្រទះឃើញ ចង់ក សម្លាប់ខ្លួន នៅក្នុង បន្ទប់ទឹក នៃ អធិដ្ឋាននគរបាលស្រុកកៀនស្វាយ
កាលពីល្ងាចថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦ នេះ
ដោយមិនដឹងមូលហេតុ។
ករណីការ ធ្វើអត្តឃាតរបស់លោក អធិការរង វង សែ នេះ បានធ្វើមហាជន មានការងឿងឆ្ងល់និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មនុស្សនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា: នៅថ្ងៃកើតហេតុនោះ, លោកវង សែបានចូលទៅក្នុងបន្ទប់ទឹក និង ចំណាយពេលយូរយូរខុសពីធម្មតា និង គួរឱ្យសង្ស័យ។
ដោយក្តីបារម្ភ ខ្លាចលោក វង សែ កើត ម៧ខ្យល់-គ ឬ មានហេតុភេទអ្វី ខុសពីធម្មតា, មន្ត្រីនគរបាល ប្រចាំការម្នាក់ បានទៅគោះទ្វារជាច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប។
ក្រោយមក ពួកមន្រ្តីនគរបាល ឯទៀត ក៏បានសម្រេចចិត្តគាស់ទ្វារចូល ក្នុងបន្ទប់ទឹក ក៏ប្រទះ ឃើញលោក វង សែ បានចង-កសម្លាប់ខ្លួនបាត់ទៅហើយ។
មន្ត្រីសមត្ថកិច្ចស្រុក ក៏បាន កាត់ខ្សែព្យូ ដើម្បីជួយសង្គ្រោះ តែគាត់ បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ននេះ, សាកសព របស់លោកវង សែ ត្រូវបានប្រគល់ ជូន ទៅ ក្រុមគ្រួសាររបស់ គាត់ ដើម្បី ធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯកេហដ្ឋានរបស់គាត់ នៅ ស្រុកកៀនស្វាយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





