ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង​ ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ​ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ​បានចេញសេចក្ដីជូនដំណឹង​ ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង​ ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ​ ចាប់ពីថ្ងៃទី០៩​ ដល់ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២៦​ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០ ។

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការរថយន្តក្រុងចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងកម្មករ-និយោជិត ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងចំនួន ១០០គ្រឿង នឹងបម្រើការដឹកជញ្ជូននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ដោយឡែក រថយន្តក្រុងចំនួន ៥០០គ្រឿង នឹងបម្រើការដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ តាមរយៈ ៦ខ្សែរត់សំខាន់ៗ។

រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងតាមគោលដៅចេញដំណើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ សូមរក្សាតម្លៃសេវាឱ្យនៅដដែល និងកុំដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-និយោជិត និងអ្នកធ្វើដំណើរទាំងអស់ ឱ្យប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ និងធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីឱ្យការធ្វើដំណើរទៅស្រុកកំណើត និងការជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តទៅដោយសុវត្ថិភាព និងផាសុកភាព។

រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>